Header Ads


​ជំងឺ​រលាក​ថ្លើម​ប្រភេទ C និង​ជំងឺ​មហារីក​ថ្លើម

ការឆ្លង​មេរោគ​រលាក​ថ្លើម​ប្រេទ C ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ថ្លើម ដែល​ទូទៅ​បំផុត​នោះ គឺ Hepatocellular Carcinoma​។ ជា​ការពិត នៅក្នុង​ប្រទេស​ជប៉ុន មេរោគ​រលាក​ថ្លើម C មាន​វត្តមាន​លើសពី ៩០ ភាគរយ​នៃ​អ្នក​ដែល​មាន​ប្រភេទ​នេះ​នៃ​ជំងឺមហារីក​ថ្លើម​។
ជាមួយ​នឹង​មេរោគ​រលាក​ថ្លើម B ភាគច្រើន​នៃ​អ្នកជំងឺ​ដែល​មេរោគ​រលាក​ថ្លើម C ដែល​មាន​ជំងឺ​មហារីក​ថ្លើម បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺ​ក្រិន​ថ្លើម​។ រយៈពេល​ជា​មធ្យម ដើម្បី​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ថ្លើម​ក្រោយពី​ឆ្លង​មេរោគ​រលាក​ថ្លើម C នោះ គឺ​ប្រហែល ២៨ ឆ្នាំ​។ លើសពី ៣​ ភាគរយ​នៃ​អ្នក​ដែល​មាន​ជំងឺ​ក្រិន​ថ្លើម​ដោយសារតែ​ឆ្លង​មេរោគ​រលាក​ថ្លើម C នឹង​បន្ត​ទៅ​ជា​ជំងឺមហារីក​ថ្លើម​។​
​ចំពោះ​អ្នកជំងឺ​ដែល​ឆ្លង​មេរោគ​រលាក​ថ្លើម C កត្តា​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅជា​ជំងឺមហារីក​ថ្លើម​រួមមាន ៖
-​    ​ជំងឺ​ក្រិន​ថ្លើម​
-​    ​មាន​វ័យ​ចំណាស់​
-​    ​ភេទ​ប្រុស​
-​    ​កើនឡើង​កម្រិត Alpha-Fetoprotein
-​    ​អ្នក​ផឹក​ស្រា​រ៉ាំរ៉ៃ​
-​    ​មាន​ជំងឺ​រលាក​ថ្លើម B ឬ​មេរោគ​អេដស៍​មក​ជាមួយ​។​
​នៅ​ក្នុង​ការស្រាវជ្រាវ​មួយចំនួន​បាន​បង្ហាញថា វីរុស​រលាក​ថ្លើម C ដែល​មាន​សេណូ​ទីប 1b អាច​ជា​កត្តា​ហានិភ័យ​មួយ ប៉ុន្តែ ការស្រាវជ្រាវ​បន្ថែម​ត្រូវតែ​ធ្វើ​។​
​មធ្យោបាយ​ដែល​មេរោគ​រលាក​ថ្លើម C បង្ក​អោយ​ទៅជា​ជំងឺមហារីក​ថ្លើម គឺ​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​នោះ​ទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ ជំងឺ​ក្រិន​ថ្លើម​ដោយសារតែ​មូលហេតុ​នានា គឺជា​កត្តា​ហានិភ័យ​មួយ​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ថ្លើម​។ លើសពីនេះ វា​ត្រូវ​បាន​បញ្ជាក់ថា មេរោគ​រលាក​ថ្លើម C ដែល​បង្ក​ទៅជា​ជំងឺ​ក្រិន​ថ្លើម គឺជា​មូលហេតុ​មិន​ផ្ទាល់​នៃ​ជំងឺមហារីក​ថ្លើម​។​
​មួយវិញទៀត មាន​អ្នក​ដែល​ឆ្លង​មេរោគ​រលាក​ថ្លើម C រ៉ាំរ៉ៃ​ដែល​មាន​ជំងឺមហារីក​ថ្លើម​ដោយ​មិនមាន​ជំងឺ​ក្រិន​ថ្លើម​។ ដូចនេះ វា​ត្រូវ​បាន​បង្ហាញថា មេរោគ​រលាក​ថ្លើម C ក៏​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ថ្លើម​ដោយផ្ទាល់​ផងដែរ​៕


Add caption

No comments:

Powered by Blogger.