10 ចំណុចបង្កើន សុខភាពផ្លូវចិត្ត
មិនអាចមានអ្នកណារស់នៅ ក្នុងសេចក្តីសុខជារៀងរាល់ថ្ងៃនោះទេ តិច ឬច្រើនតែងតែមានរឿងមិនសប្បាយចិត្តកើតឡើង ហើយរឿងទាំងនោះ វាបានមកធ្វើឱ្យអ្នកខូចអារម្មណ៍ និងបាត់បង់អស់នូវភាពសប្បាយរីករាយអស់។ កុំបណ្តោយឱ្យរឿងមិនសប្បាយទាំងនោះ ចូលមករំខានដល់ជីវិតរបស់អ្នកឱ្យសោះ បើមើលឃើញថា វាកំពុងតែចូលមករកអ្នកហើយនោះ សូមសាកល្បងបណ្តេញវាចេញ តាមរយៈវិធី 10យ៉ាងខាងក្រោម ដើម្បីបង្កើនភាពស្រស់ថ្លាឡើងវិញ៖
- ព្រមទទួលយកនូវរឿងរ៉ាវ ដែលមិនអាចទៅរួច។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូររឿងទាំងនោះ ឱ្យបានប្រសើរឡើងនោះ ឆាប់ធ្វើវាភ្លាមទៅ។
- កុំខ្វល់ជាមួយមនុស្ស ដែលតែងតែធ្វើឱ្យអ្នកមានអារម្មណ៍ថា តូចទាប ព្រោះអ្នកក៏ដឹងរួចហើយថា គេជាមនុស្សដែលចាំតែធ្វើ យ៉ាងណាឱ្យអ្នកមើលទៅមិនល្អ ដូច្នេះមិនចាំបាច់ខ្វាយខ្វល់នឹងសំដីរបស់គេច្រើន នាំតែមិនសប្បាយចិត្តអត់ប្រយោជន៍។
- ព្យាបាលចិត្តដោយការស្តាប់ចម្រៀង ឬរាំលេងតាមចង្វាក់ភ្លេង នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ វិធីនេះក៏អាចជួយបន្ធូរបន្ថយអារម្មណ៍អាប់អួរបានដែរ។
- ទៅរត់លេង រត់រហូត បានឆ្ងាយប៉ុណ្ណាក៏ចេះតែរត់ទៅ គឺរត់ទាល់តែអ្នកមានអារម្មណ៍ថាហត់ ព្រោះពេលខ្លះភាពហត់នឿយពីការរត់នេះ អាចជួយឱ្យអ្នកបំភ្លេចរឿងស្មុគស្មាញបានខ្លះៗ ហើយនាំមកវិញនូវអារម្មណ៍ល្អ។
- ទូរស័ព្ទទៅរកមនុស្ស ដែលអ្នកស្រឡាញ់។ គេថាក្តីស្រឡាញ់នេះមានឥទ្ធិពលណាស់ វាអាចធ្វើឱ្យអ្នកសើចប្រែមកជាយំ ហើយក៏អាចធ្វើឱ្យអ្នកយំប្រែមកជាសើចបានភ្លាមៗដែរ។ ពេលមានអារម្មណ៍មិនល្អ សូមទូរស័ព្ទទៅមនុស្សដែលអ្នកស្រឡាញ់ ចុះណា ព្រោះថាគ្រាន់តែបានឮសុះឡេងរបស់គេ ក៏អាចជួយឱ្យទុកសោករបស់អ្នករត់ចេញទៅបានខ្លះៗដែរ។
- ញញឹមដាក់មនុស្សប្លែកមុខ គេក៏ញញឹមដាក់អ្នកវិញ ហើយអ្នកក៏បានសប្បាយចិត្តឡើងវិញ។
- សរសេរសំបុត្រសរសើរ ដល់ខ្លួនឯង។
- សរសេរពីរឿងគ្រប់យ៉ាង ដែលជាចំណុចអាក្រក់របស់អ្នក ចងវាឱ្យជាប់ ហើយយកទៅដុតចោល ដើម្បីបន្ធូរអារម្មណ៍របស់អ្នក។
- មើលរឿង ដែលអ្នកចូលចិត្តបំផុត។
- ជឿជាក់លើខ្លួនឯង៕
No comments:
Post a Comment